ការទាញយកកម្មវិធី Mod APK ពី Telegram ប្រឈមនឹងហានិភ័យបាត់បង់ប្រាក់ពីគណនីធនាគារ
🔥 កំហុសទូទៅ៖ ទាញយកកម្មវិធី Mod APK ពី Telegram ប្រឈមនឹងការបាត់បង់ប្រាក់ តើអ្នកធ្លាប់ទាញយកកម្មវិធីកែច្នៃ ឬ cracked Android APK ពីគ្រុបផ្សេងៗក្នុង Telegram ដែរឬទេ? ការដំឡើងឯកសារប្រភេទនេះ មានហានិភ័យខ្ពស់ដោយសារតែវាអាចបង្កប់មេរោគហិរញ្ញវត្ថុ (banking trojans) ដែលអាចលួចទិន្នន័យសំខាន់ៗ និងគំរាមកំហែងដល់ទឹកប្រាក់នៅក្នុងគណនីធនាគាររបស់អ្នក។ ជៀសវាងការដំឡើងកម្មវិធីដែលគ្មានប្រភពច្បាស់លាស់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងហិរញ្ញវត្ថុរបស់អ្នក!

